ក្រុមការងារចុះជួយឃុំកំភុន ចូលរួមប្រជុំធ្វើបច្ចុប្បន្នភាពបញ្ជីសមាជិកបក្ស និងពង្រឹងរចនាសម្ព័ន្ធបក្សក្នុងឃុំកំភុន

Long Vicheth | មេសា ២៩, ២០១៧ ១២:៣៨ ល្ងាច


លោក អ៊ុក ធាវី ​ ប្រធាន​ក្រុមការងារ​ចុះជួយ​ឃុំ​កំភុន បាន​ជួបប្រជុំ​ជាមួយ​គណៈកម្មាធិការ​គ​ណ​បក្ស​ឃុំនិង​ប្រធាន អនុប្រធានក្រុម​បក្សទាំង៤​ភូមិនៃ​ឃុំ​កំភុន ស្រុកសេសាន សរុប​ចំនួន ១៤០ នាក់ ដើម្បី​ពិភាក្សា​លើ​ការងារ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក​បក្ស និង​រៀបចំ​រចនាសម្ព័ន្ធ​សមាជិក​បក្ស​ឱ្យមាន​លក្ខណៈ​រឹងមាំ។

ក្នុងឱកាសនោះដែរលោក អ៊ុក ធាវី បាន​សាកសួរ​ពី ស្ថានភាពការអនុវត្តការងាររបស់បក្ស និងសកម្មភាពឃោសនារបស់គណបក្សប្រឆាំងនៅមូលដ្ឋានក្នុងភូមិទាំង៤ នៃឃុំកំភុនកន្លងមក និងបាន​ពន្យល់​ណែនាំ​បន្ថែម​អំពី​ទម្រង់​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​សមាជិក​ក្រុម​បក្ស​ថ្មី និង​ការរៀបចំ​រចនាសម្ព័ន្ធ​សមាជិក​បក្ស​ឲ្យ​មាន​ភាពរឹងមាំ​។

លោក អ៊ុក ធាវី បានឲ្យដឹងថា៖ នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារជាមួយ ប្រធាន អនុប្រធានក្រុមបក្សនិងសមាជិក​បក្សប្រជាជនកម្ពុជាក្នុងមូលដ្ឋាននាពេលនេះ ក្រុមការងារចុះជួយឃុំបានពន្យល់​ណែនាំបន្ថែម​អំពី​ទម្រង់​ធ្វើ​បច្ចុប្បន្នភាពបញ្ជី​សមាជិក​ក្រុម​បក្សរួមមាន៖

-ការបញ្ចូល​ឈ្មោះ​សមាជិក​បក្ស​ថ្មី​ទៅក្នុង​បញ្ជី​ក្រុម​បក្ស ត្រូវធ្វើ​ការត្រួតពិនិត្យ និង​រៀបចំ​ក្រុម​ឡើងវិញ ដោយ​ផ្តល់​អាទិភាព​ជ្រើសរើស​ប្រធាន​ក្រុម​បក្ស​ណា​ដែល​ស្រលាញ់​បក្ស ជួយ​បក្ស ព្រមទាំង​មាន​ឥទ្ធិពល និង​ទំនាក់ទំនង​ល្អ ចេះ​ជួយ​យកអាសារ​ក្នុង​ក្រុម​បក្ស ។

-គណៈអចិន្ត្រៃយ៍​គណបក្ស​ឃុំ និង​ប្រធាន​សាខា​បក្ស​ភូមិ ត្រូវ​រៀបចំ​សាខា​បក្ស​ភូមិ​ឡើងវិញ ក្នុងករណី​សមាជិក​បាត់បង់​សមត្ថភាព​ការងារ ដោយ​ពិនិត្យ​លើ​ឆន្ទៈ និង​សុខភាព​របស់គាត់ ។

លោក ប្រធានក្រុមការងារបន្តថា៖សាខា​បក្ស​ភូមិ និង​គណៈអចិន្ត្រៃយ៍​គណ​បក្ស​ឃុំ ត្រូវធ្វើ​ការបែងចែក និង​ទទួលខុសត្រូវ​តាម​ក្រុម​បក្ស ទាំង​ការ​ក្តាប់​ព័ត៌មាន និង​ការចុះ​ពង្រឹងគោលជំហរ​នយោបាយ ។

-ធ្វើការ​ស្វែងរក​សកម្ម​ជន​យុវជន​ភូមិ-ឃុំ​បន្ថែម ដោយ​ចាប់ផ្តើម​ពី​ប្រធាន​សកម្មជន​យុវជន ហើយផ្តល់ឱកាស​ជូន​គាត់​ជួយ​ស្វែងរក​អនុប្រធាន និង​សមាជិក​ដែល​ខ្លួន​មាន​ទំនាក់ទំនង​ល្អ ចេះ​ជួយគ្នានិង​សាម គ្គី​គ្នា​នៅពេល​ធ្វើការ ។

លោក ប្រធានបាន​ធ្វើការ​សំណូមពរ​ដល់​គណបក្ស​មូលដ្ឋាន​ឲ្យ​ខិតខំ​អប់រំ​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​បង្ករ​បង្កើន​ផល និង​ប្រកបមុខរបរផ្សេងៗ ដើម្បី​លើកកម្ពស់​ជីវភាព​គ្រួសារ​ឲ្យ​បានល្អ​ប្រសើរ ជៀសវាង​ចំណាយ​ពេលវេលា​ទៅ​ចូលរួម​សកម្មភាព និង​វេទិកាផ្សេងៗរបស់​គណបក្សផ្សេងៗ ។






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586