ខេត្តស្ទឹងត្រែងគោរពវិញ្ញាណក្ខន្ធ និងរំលឹកគុណ វីរៈភាព របស់សម្ដេចព្រះនរោត្តម សីហនុ នៃថ្ងៃ៩ វិច្ឆិកា

Long Vicheth | វិច្ឆិកា ១១, ២០១៦ ១០:០៣ ព្រឹក


ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំង​ប្រដាប់អាវុធ ទាំងបីប្រភេទ ព្រមទាំងអស់លោក លោកស្រីប្រធាន អនុប្រធាន មន្រ្តីរាជការមន្ទីរជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ  សិស្សា​នុសិស្ស និងប្រជាពលរដ្ឋ ជាង១០០០នាក់ បានប្រារ​ព្វពិធី​អរ​សា​ទរ​​​ខួប​អនុស្សាវរីយ៍លើកទី ៦៣​បុណ្យឯករាជ្យជាតិ៩ វិច្ឆិកា ១៩៥៣ – ៩ វិច្ឆិកា ២០១៦ ដែលប្រារព្ធធ្វើ​ឡើងនៅទីលានមុខសាលាខេត្ត ស្ទឹងត្រែង ។

បន្ទាប់ពីអង្គពិធីទាំងមូលបានគោរពវិញ្ញាណក្ខន្ធ សម្ដេចព្រះ នរោត្តម សីហនុ ព្រះ​មហាវីរៈក្សត្រ ព្រះវរាជបិតា ឯករាជ្យជាតិ និងបូរណៈភាពទឹកដី និងឯកភាពជាតិខ្មែរ រួចមកថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់បានគោរពនិងរំលឹកនូវវិរៈភាពឧត្តុងឧត្តមនូវ​ព្រះរាជ​បូជនីយ៍កិច្ច​រប​ស់​​ សម្ដេច​ ព្រះ នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវរាជបិតាឯករាជ្យជាតិ  និងបូរណៈ​ភាពទឹកដី និង​ឯកភាពជាតិ ខ្មែរ ដែលទ្រង់បានលះបង់ព្រះកាយពល ព្រះ​បញ្ញា​ញា​ណការ​តស៊ូរក្នុងក្របខ័ណ្ឌ នៃ​ព្រះរាជ បូជនីយ៍កិច្ច ក្នុងការទាមទារឯករាជ្យ​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជាបានរួច​ចាកផុត​ពីនឹម​ត្រួតត្រារបស់​អាណា​និគមន៍​និយមបារាំងនិងប្រកាស​ឯករាជ្យ​ជាតិ​​​​​​​នៅថ្ងៃទី៩វិច្ឆិកា១៩៥៣វិរៈភាពអង់អាចក្លាហាននេះគឺជាព្រះ​រាជគំរូរ​ដ៏​ល្អ​​ ដល់កូនចៅ​ជំនាន់​ក្រោយៗ ក្នុងការ ការពារកសាង​បូរណៈភាពដែនដី ។

ផ្ដើមចេញពីព្រះគំរូវីរៈភាពនេះ រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំ​ដ៏ឈ្លៀសវៃ​ប្រកប​​​ដោយគត្តិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់​សម្ដេចតេជោ ហ៊ុន សែន  នាយករដ្ឋមន្រ្តីនៃ​ព្រះរាជា​ណាចក្រកម្ពុជា  បាន​ធ្វើ​ឲ្យ​ប្រទេស​ជាតិយើងទាំងមូលមានកិច្ចអភិវឌ្ឍន៍ លើ​គ្រប់​វិស័យ មាន​ហេដ្ឋារចនាសម្ពន្ធ័សេដ្ឋកិច្ច​ជាតិ​រីកចម្រើន និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន​​ធ្វើ​ឲ្យ​មាន​​​​​ភាព​ប្រសើរឡើង ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

ក្នុងពិធីនោះដែរនៅតាមផែនគណៈអភិបាលខេត្ត កងកម្លាំង​ប្រដាប់​អាវុធមន្ទីរ​ស្ថាប័នបានដាក់កំរងផ្កាបូជាទានធូបគោរពវិញ្ញា ក្ខន្ធរំលឹកដល់វីរៈភាព​របស់​បុព្វ​បុរសកម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកស្នេហាជាតិមាតុភូមិគ្រប់ជំនាន់ ដែល​ពលីជីវិត​ក្នុង​បុព្វហេតុរំដោះជាតិ កសាងការពារជាតិមាតុ​ភូមិ ដើម្បីភាព​សុខសាន្ដដល់​ប្រជាជន​កម្ពុជាទាំង​មូល។






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586