ខេត្តស្ទឹងត្រែងរៀបចំមីទ្ទិញអរអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៦៤ ថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជា ថ្ងៃទី ២៨ មិថុនា ឆ្នាំ ១៩៥១ /ថ្ងៃទី ២៨ មិថុនា ឆ្នាំ២០១៥

Long Vicheth | មិថុនា ២៨, ២០១៥ ៧:០២ ល្ងាច


មីទ្ទិញខួបអនុស្សាវរីយ៍លើកទី ៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន សុខសម្បត្តិ ស្ថិតនៅភូមិរាជានុកូល សង្កាត់ ស្ទឹងត្រែង ក្រុង ស្ទឹងត្រែង ខេត្ត ស្ទឹងត្រែង​ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត​ កុល សំអុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន គណៈកម្មាធិការគណបក្សខេត្ត និង ជាអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មា ធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ព្រមទំាងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសមាជិក សមាជិកាគណបក្ស យោធភូមិភាគទី ១ មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ក្នុង​ខេត្ត រហូតដល់មូលដ្ឋានសរុបប្រមាណ ១២០០នាក់ ។

 

អង្គមិទ្ទិញទាំងមូលបានស្តាប់ នូវសុន្ទរកថាដ៏មានអត្ថន័យ ឧតុង្គឧត្តមជ្រាលជ្រៅបំផុត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែង ក្នុងពិធីមិទ្ទិញរំឭកខួប​អនុស្សាវរីយ៍លើក ទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានអានដោយ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកគណៈកម្មាធិ ការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្ត ។

 

ឯកឧត្តមបណ្ឌិត​ កុល សំអុល សមាជិកគណៈកម្មាធិការកណ្តាល ប្រធាន គណៈកម្មាធិការគណបក្សខេត្ត និង ជាអភិបាលខេត្តស្ទឹងត្រែង រួមនឹងអង្គមិទ្ទិញបានសំដែងអបអរសាទរយ៉ាងក្លៀវក្លាខួប អនុស្សាវរីយ៍លើកទី៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ – ២៨ មិថុនា ២០១៥) ដ៏រុងរឿងនាពេលនេះ ។

ឯកឧត្តមបណ្ឌិត​ កុល សំអុលបានថ្លែងថាថ្ងៃទី ២៨ មិថុនា ឆ្នាំ ២០១៥ នេះជាគម្របខួបលើកទី ៦៤ នៃ ការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលនៅគ្រាដំបូងមានឈ្មោះថា បក្សប្រជាជនបដិវវត្តន៍ ដើម្បីដឹកនាំ តស៊ូ ដណ្ដើមឯករាជ្យពីពួកអាណានិគមន៍ ជូនមាតុភូមិ និងប្រជាជន ចាប់តាំងពីថ្ងៃបដិសណ្ឋារកិច្ច រហូត មកដល់ ពេល នេះ គឺមានរយៈពេល ៦៤ ឆ្នាំ ហើយ ដែលគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ឥតប្រែប្រួលនៅសារ ជាតិ របស់ខ្លួន ជាគណបក្ស ដោយសារប្រជាជន នឹងដើម្បីប្រជាជន ហើយសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិ សាស្ត្រយ៉ាងច្រើនជូនជាតិ ។

ឯកឧត្តមបណ្ឌិត បានបន្ដទៀតថា យើងប្រារព្ធខួបអនុស្សាវរីយ៍នេះឡើងក្នុងស្មារតីគោរព ដឹងគុណ ដ៏ជ្រាលជ្រៅបំផុតចំពោះកម្មាភិបាល យុទ្ធជន យុទ្ធនារី និងប្រជាជនយ៉ាងច្រើនឥតគណនា ដែលបានតស៊ូ ពុះពារ ធ្វើពលីកម្មយ៉ាងអង្គអាច ក្លាហាន គ្រប់នៅដំណាក់កាល ដើម្បីឯករាជ្យ សន្ដិភាព សេរីភាព អធិបតេយ្យ បូរណភាពដែនដី និងវឌ្ឍនភាព នៃមាតុភូមិកម្ពុជា ។ ខួបអនុស្សាវរីយ៍នេះប្រព្រឹត្តឡើងក្នុងសភាពការណ៍ដែល ព្រះរាជាណាចក្រកម្ពុជា កំពុងតែបោះជំហានទៅមុខយ៉ាងស្វាហាប់លើមាគ៌ានៃការអភិវឌ្ឍ និងស្របពេលដែល ប្រជាជនកម្ពុជា កំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យ នៃការដំណើរការបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រ នីតិកាលទី ៥ នៃរដ្ឋសភា ពីថ្ងៃទី ២៨ កក្កដា ឆ្នាំ ២០១៣ និងការជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ័ ​កាលពីថ្ងៃទី ១៦ ឧសភា ឆ្នាំ ២០១៤ កន្លងទៅថ្មីៗនេះ ។

ឯកឧត្តមប្រធានគណៈកម្មាធិការបានបញ្ជាក់ថា ៖ រយៈពេល ៣៦ ឆ្នាំកន្លងមកនេះ កម្ពុជាបានឆ្លងកាត់ ដំណាក់កាលជាប្រវត្តិសាស្រ្តយ៉ាងច្រើនប្រកបដោយភាពបត់បែន និងលំបាកស្មុគស្មាញជាទីបំផុត ប៉ុន្ដែទោះបី ស្ថិតនៅក្នុងកាលៈទេសៈដ៏គ្រោះថ្នាក់យ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជា ពុំដែលបោះបង់ចោលនូវគោល បំណង និងឧត្តមគតិរបស់ខ្លួនឡើង​ ពេលប្រទេសត្រូវធ្លាក់ក្នុងគ្រោះមហន្តរាយដែលប្រល័យពូជសាសសន៍ ប៉ុល ពត បង្ករឡើង គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំង នយោបាយតែមួយគត់ ដែលបានក្រោកឈរ តស៊ូ ដឹកនាំប្រជាជនធ្វើការប្រយុទ្ធផ្ដួលរលំរបបយង់ឃ្នងនេះ ឲ្យដួលរលំនូវថ្ងៃ ៧ មករា ឆ្នាំ ១៩៧៥ ជាប្រវត្តិសាស្រ្ត

សង្រ្គាមប្រជាជាតិឲ្យរស់ឡើងវិញ រួចផុតពីសេចក្ដីស្លាប់បាទាន់ពេលវេលា ។ ដោយមានកម្មវិធីនយោបាយ និងមាគ៌ាសកម្មភាពដ៏ត្រឹមត្រូវ និងផ្អែកលើកម្លាំងមហាសាមគ្គីជាតិ គណបក្សបានដឹកនាំប្រទេសឆ្លងកាត់ ដំណាក់កាលមួយទៅកាន់ដំណាក់កាលមួយទៀត ជាបន្ដបន្ទាប់ដោយជោគជ័យ បង្កើតបានជាសមិទ្ធផល ធំៗជាប្រវត្តិ​សាស្រ្តយ៉ាងច្រើន ដែលមានអត្តន័យដ៏ធំធេងចំពោះការស្ថិតស្ដេរគង់វង្ស និងរីកចម្រើនរបស់ជាតិ ។

គណបក្សមានជំនឿដ៏មុតមាំថា រដ្ឋាភិបាល និងបន្ដចាត់វិធានការដ៏ត្រឹមត្រូវនិងម៉ឹងម៉ាត់ ដើម្បីធានាការ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវនយោបាយ ទិសដៅផែនការ សេចក្ដីណែនាំ និងបទបញ្ជាផ្សេងៗដែលបាន ដាក់ចុះ ក្នុងនោះក៏រួមមានប្រយុទ្ធប្រឆាំងអំពើពុករលួយ ការទប់ស្កាត់ មិនឲ្យមានការយកកម្រៃមិនស្របច្បាប់ លើសេវាកម្មសាធារណៈ ការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ការថែរក្សាធនធាន ព្រៃឈើ និងធនធានជល ផលប្រកបដោយនិរន្ដភាព ។

ជាចុងក្រោយឯកឧត្តមបណ្ឌិតបានសំដែងការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះជន រួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់លើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ហើយសូមសន្យាជា ឱឡារឹកថា គណបក្ស និងបន្តពុះពារ អនុវត្តឲ្យបានជោគជ័យណូវកម្មវិធីនយោបាយរបស់ខ្លួន ឆ្លើយតបទៅនឹង បំណងប្រាថ្នា ដ៏ពិសិដ្ឋ របស់ប្រជាជន មិនថាពេលនេះ ឬតទៅមុខទៀតទេ គណបក្សនៅតែផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជនជានិច្ច ក្នុងស្មារតី គណបក្សសូមអំពាវនាវ គណៈកម្មាធិកា គណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្រ្តីគណបក្សគ្រប់រូប សូមរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងស្រឡាញ់ប្រជាជន ពង្រីកសាមគ្គី ខិតខំធ្វើតែអំពើល្អ ហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវ ដែលបំពានលើគោលការណ៍បក្ស និងច្បាប់ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងផលប្រយោជន៍ប្រជាជន ។

20

 




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586