គណបក្សប្រជាជនកម្ពុជាឃុំកំភុន ស្រុកសេសាន ហែក្បូនឃោសនាបោះឆ្នោត

Long Vicheth | ឧសភា ២១, ២០១៧ ៨:៥១ ព្រឹក


លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុន ស្រុក សេសាន ខេត្តស្ទឹងត្រែង បានចុះដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា មកពីបណ្តាភូមិក្នុង ឃុំកំភុន ស្រុកសេសាន ខេត្ត ស្ទឹងត្រែងប្រមាណ ៤៥៨ នាក់ បើកយុទ្ធនាការឃោសនា រកសំឡេងឆ្នោត នាព្រឹក ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៧។

លោក សែន ស៊ូធ្នូ អនុ ប្រធានក្រុមការងារចុះជួយឃុំកំភុនខេត្តស្ទឹងត្រែងបានឲ្យដឹងថា៖ ដំណើរការនៃការឃោសនាបោះឆ្នោតនាព្រឹកនេះបានប្រព្រឹត្តិទៅដោយមានការចូលពីសមាជិក សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា យ៉ាងច្រើនកុះករ និងគោរពបានត្រឹមត្រូវតាម បទបញ្ជា និតិវិធី និង  ក្រមសីលធម៍ នៃការបោះឆ្នោតប្រកាន់យកការអត់ធ្មត់ និងគោរពឲ្យបាននៅវិន័យ សេចក្តីថ្លៃថ្នូរ និងរក្សាឲ្យបានសណ្តាប់ធ្នាប់ល្អ ដែលច្បាប់ គ ជ ប បានកំណត់ឲ្យ។

លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុនបានថ្លែងថា៖ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី  បានធ្វើឲ្យប្រទេសកម្ពុជាមាន ការរីកចំរើនគ្រប់វិស័យឥតឈប់ឈរ។ ជស្ដែងនៅក្នុងខេត្តស្ទឹងត្រែង មានផ្លូវ ស្ពានខ្វាត់ខ្វែង ទំនប់វរីអគ្គីសនី សាលារៀន មន្ទីរពេទ្យ  គ្រប់កន្លែង ប្រជាពលរដ្ឋមានសុភាមង្គល មាន ជីវភាពភាពល្អប្រសើរ និងសមិទ្ធផលធំៗបានលេចឡើងជាបន្តបន្ទាប់។ លោកបានបន្ថែមថា នេះជាការពិត គឺមានតែ គណបក្សប្រជាជនកម្ពុជា តែមួយគត់ ដែលបានធ្វើអោយប្រទេសជាតិ មួយនេះ មានសុខសន្តិភាព រីកចម្រើន និងងើបស្មើមុខមាត់លើឆាកអន្តរជាតិ គណៈបក្សប្រជាជនកម្ពុជា គឺនៅជាមួយប្រជាជន បម្រើប្រជាជន ផ្តល់ឱកាសប្រជាជន និងកសាងសង្គមជាតិរីកចម្រើនគ្រប់វិស័យ។

បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺដើម្បីបន្តថែរក្សាសន្តិភាព និងការអភិវឌ្ឍគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយដឹកនាំច្បាស់លាស់ ហើយថ្នាក់ក្រោមបាននៅកៀកកិតជិត ជាមួយប្រជាពលរដ្ឋមូលដ្ឋាន ដោយបានជួយដោះស្រាយ នូវកង្វល់របស់ពួកគាត់បានគ្រប់កាលៈទេសៈ។

គូបញ្ចក់ផងដែរថា៖ គ ជ ប បានកំណត់ថ្ងៃសម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០១៧ ទើបត្រូវបញ្ជប់យុទ្ធនាការឃោសនា ។ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលត្រូវប្រព្រឹត្ត នាថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០១៧ នាពេលខាង មុខ៕






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586