អភិបាលខេត្តស្ទឹងត្រែង ចែកប័ណ្ឌកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន៧៨២ គ្រួសារ នៅឃុំក្បាលរមាស

Long Vicheth | កក្កដា ៩, ២០១៥ ៣:២៦ ល្ងាច


ខេត្តស្ទឹងត្រែងៈ

ឯកឧត្តម​បណ្ឌិត កុល សំអុល អភិបាលខេត្តស្ទឹងត្រែងបាន អញ្ជើញ ចែក​ប័ណ្ឌ​កម្ម​សិទ្ធដីធ្លីស្របច្បាប់ ជូន ប្រជា ពលរដ្ឋ​ ចំនួន ៧៨២ គ្រួសារ ស្ថិត នៅឃុំក្បាលរមាសស្រុកសេសាន  ខេត្ត​ស្ទឹង​ត្រែង នៅព្រឹកថ្ងៃទី ០៩ ខែ​ កក្កដា ឆ្នំា ២០១៥ ។

លោក លោក លី ឧសភា ប្រធាន​មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសូរិយោដី ខេត្ត ​បា​ន​​​មាន ប្រសាសន៍ថា៖ អនុវត្តតាមបទបញ្ជាលេខ ០១ បប ខេត្តស្ទឹងត្រែង បានបង្កើតក្រុមការងារ មន្រ្តី​បច្ចេក​ទេស​ចំនួន ៤ ក្រុម មកពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសូរិយោដីខេត្ត និង​មន្ត្រីជំនាញពាក់ព័ន្ធ រួ​ម​ស​ហ​ការ​ជា​មួយ​ក្រុម​យុវ​ជន​​ស្ម័គ្រចិត្តសម្តេចតេជោ ចុះអនុវត្តគោលនយោបាលចាស់ សកម្មភាពថ្មី លើវិស័យវាស់វែងដីធ្លីជូនប្រជាពលរដ្ឋ ។

លោកប្រធានមន្ទីរបាន បញ្ជាក់ថាៈមន្រ្តីជំនាញ​បច្ចេក​ទេសបាន​វាស់វែង​ដីធ្លី និងរៀបចំប័ណ្ណកម្មសិទ្ធី​ជូនប្រជាពលរដ្ឋ ក្រោយពេល​បញ្ជប់​ការបិទ​ផ្សាយ​ជា​សា​ធារ​​ណៈ​នូវ​សា​រ​វិនិច្ឆ័យ របស់គណ​កម្មាធិការ​គ្រប់គ្រងដីធ្លីថ្នាក់ខេត្ត ចេញប័ណ្ឌ​កម្ម​សិទ្ធ​ជូន​ប្រជា​ពល​រដ្ឋ លើកទី៩នេះត្រូវចែកប័ណ្ណកម្មសិទ្ធីដីធ្លីស្របច្បាប់នៅឃុំក្បាលរមាសនេះចំនួន១១១០ក្បាលដី ភូមិ ច្រប់ ៨៧១ក្បាលដី ភូមិក្របីជ្រុំចំនួន១១៣ក្បាលដី នៅភូមិក្បាលរមាស១២៦ក្បាលដី ដែលមានទំហំសរុប ២,៦២៨,៧ ២៩២៧ ហិចតា ត្រូវបែងចែកជូនប្រជាពលរដ្ឋចំនួន ៧៨២ គ្រួសារ ។

ឯកឧត្តម​បណ្ឌិត កុល សំអុល អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៏សម្តែង​ការកោតសរសើរ​ចំពោះ​អាជ្ញាធរគ្រប់លំដាប់ថ្នាក់រួមនឹងមន្រ្តីជំនាញដែលខិតខំប្រឹងប្រែងអនុវត្ត​បាន​ល្អ​​​ប្រសើរនៅគោល​​នយោបាយចាស់ស កម្មភាព​ថ្មីលើ​វិស័យដីធ្លីតាមអនុសាសន៏​របស់រាជរដ្ឋា​ភិបាល​ក្រោម​ការ​គ្រប់​គ្រង​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេ ជោ ហ៊ុន សែន ជាប្រមុខដឹកនំា ។

ឯកឧត្តមអភិបាលខេត្ត​ស្មើអោយអាជ្ញាធរស្រុក ឃុំ គ្រប់លំដាប់ថ្នាក់ រួមនឹងមន្រ្តីពាក់ព័ន្ធគ្រប់ស្ថាប័ន ត្រូវខិតខំ​ជួយ​ការ ងា​រ​រាជ​រដ្ឋាភិបាលលើវិស័យដីធ្លីនេះ ជាពិសេសត្រូវទប់ស្កាត់នូវសកម្មភាព ការកាប់បំផ្លាញព្រៃឈើ រានយកដី ធ្វើជាកម្មសិទ្ធ ដោយ​​ខុសច្បាប់ ​សុំកុំអោយកើតមានបន្តទៀតចាប់ពីពេលនេះតទៅ ។

ជាមួយនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយប្រជាពលរដ្ឋដែលទើបទទួលបានបណ្ណ័កម្មសិទ្ធិ ស្របច្បាប់ សុំអោយខិតខំការងារបង្កបង្កើនផល និងថែរក្សាកម្មសិទ្ធិរបស់យើងអោយបានគង់វង្ស កុំលក់ដូអោយសោះ ត្រូ វ ទុសំរាប់កូន​ចៅ​ទៅថ្ងៃអនាគត ។

គូសបញ្ជាក់ផងដែរ ខេត្តស្ទឹងត្រែង បានចែកបណ្ណ័កម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន​ ៨លើកមកហើយ ចំណែក លើក ទី៩នេះ​ចែកបណ្ណ័ជូនវិញ្ញា​បនប័ត្រសម្គាល់​ម្ចាស់អចល​ន​វត្ថុ​កម្ម​សិទ្ធិ​ស្របច្បាប់ នៅភូមិក្បាលរមាសស្រុកសេសាន  ខេត្ត​ស្ទឹង​ត្រែង ចំនួន ១១១០ ក្បាលដី សរុបចំនួន ៧៨២ គ្រួសារ នៅក្នុង នៅឃុំ ក្បាលរមាសស្រុកសេសាន  ខេត្ត​ស្ទឹង​ត្រែង

11713609_1622173238030350_2017791508_n11665384_586355101504116_6386083861318832647_n11713438_1622173271363680_281544193_n10393925_586355494837410_2418919335246546006_n    11714408_1622173264697014_959879006_n11666207_586356234837336_5832475466271169831_n 11714416_1622173244697016_1987774575_n 11736996_1622173284697012_1028170339_n11722040_1622173281363679_1768528787_n




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586