ពិធីគោរពវិញ្ញាណក្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម នៅខេត្តស្ទឹងត្រែង

Long Vicheth | មិថុនា ១៥, ២០១៥ ១០:៥៦ ព្រឹក


ខេត្តស្ទឹងត្រែង ៖  ព្រឹកថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ២០១៥នេះ នៅសាលាខេត្តស្ទឹងត្រែង បានរៀបចំប្រារព្ធពិធីគោរព ដួងវិញ្ញាណក្ខន្ធសព សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម​ កុល សំអុល  ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង និងជាអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ញ៉ែម សាមន ប្រធានក្រុមប្រឹក្សាខេត្ត ព្រម​ទាំង​ថ្នាក់​ដឹក​នាំកងកំលំាងប្រដាប់អាវុធទំាងបីប្រភេទ ថ្នាក់ដឹកនំាក្រុង ស្រុក ទំាង៥ ​ ថា្នក់ដឹកនំា មន្ត្រី​រាជការ មន្ទីរ អង្គភាពជុំ វិញខេត្ត ប្រជាពលរដ្ឋ យាយជី តាជី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ​ ​ចំនួន​ជាង​១២០០​នាក់​ចូល​រួម​ផង​ដែរ​។

ឯក​ឧត្តម​ កុល សំអុល​ អភិបាលខេត្តស្ទឹងត្រែង បាន​អាន​សារ​លិខត​ចូល​រួម​រំលែក​ទុក្ខ​ដែល​មាន​ខ្លឹម​សារ​ថាៈ ​ក្នុង​នាម​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិ​បាល​ខេត្ត​ ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ មន្រ្ដី​រាជការ​ នៃ​រដ្ឋ​បាល​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ប្រជា​ពល​រដ្ឋ​ក្នុង​ខេត្ត​ស្ទឹងត្រែង​ទាំង​អស់​ មាន​សេច​ក្ដី​តក់​ស្លុត​រន្ធត់​ចិត្ត​យ៉ាង​ក្រៃ​លែង​ រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​ឡើយ​ ចំពោះ​ការ​ទទួល​មរណៈ​ភាព​របស់​សម្ដេច​អគ្គ​មហា​ធម្ម​ពោ​ធិ​សាល​ ជា​ ស៊ឹម​ ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ នា​ថ្ងៃ​ច័ន្ទ​ ៧​រោជ​ ខែ​ជេដ្ឋ​ឆ្នាំ​មមែ​ សប្ដ​ស័ក​ ពុទ្ធ​សក​រាជ​ ២៥​៥៩​ ត្រូវ​និង​ថ្ងៃ​ទី​០៨​ ខែ​មិថុនា​ឆ្នាំ​២០​១៥​ វេលា​ម៉ោង​ ១៥,៤៥​នាទី​ក្នុង​ជន្មាយុ​៨៣​ឆ្នាំ​ដោយ​រោគា​ពាធ​ ។ ក្នុង​ក្ដី​អាឡោះ​អាល័យ​ដ៏​សែន​សោក​សង្រេង​ ខ្សឹម​ខ្សួល​រំជួល​ចិត្ត​ឥត​ឧបមា​នេះ​ យើង​ខ្ញុំ​ទាំង​អស់​គ្នា​ សុំ​គោរព​ចូល​រួម​រំលែក​ទុក្ខ​ប្រកប​ដោយ​ក្ដី​ក្ដុក​ក្ដួល​សោក​ស្តាយ​ស្រណោះ​អាឡោះ​អាល័យ​ជា​ទី​បំផុត​ ចំពោះ​ការ​បាត់​បង់​ សម្តេច​ប្រធាន​ព្រឹទ្ធ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​ កម្ពុជា​ និង​ជា​ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ព្រម​ទាំង​ជា​មេ​គ្រួសារ​ បិតា​ ជីតា​ ជីតា​ទួត​ ជា​ទី​គោរព​ស្រលាញ់​ប្រកប​ ដោយ​ព្រហ្ម​វិហា​ធម៌​ និង​ទឹក​ចិត្ត​សណ្ដោស​ប្រណី​ដ៏​ថ្លៃ​ថ្លា​គ្មាន​អ្វី​កាត់​ថ្លៃ​បាន​ ។ សម្ដេច​អគ្គ​មហា​ធម្ម​ពោ​ធិ​សាល​ ជា​ ស៊ឹម​ គឺជា​វីរ​យុទ្ធ​ជន​ដ៏​អង់​អាច​ក្លាហាន​មួយ​រូប​ ដែល​ស្ទើ​តែ​មួយ​ជីវិត​បាន​ប្រយុទ្ឋ​តស៊ូ​មិន​ស្តាយ​ជីវិត​ លះ​បង់​កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ដើម្បី​តែ​បុព្វ​ហេតុ​រំដោះ​ជាតិ​មាតុ​ភូមិ​ រួច​ផុត​ពី​របប​ប្រល័យ​ពូជ​សាសន៏​ បញ្ចប់​សង្រ្គាម​ដ៏​រ៉ាំរ៉ៃ​ បង្កើត​បាន​នូវ​សុខ​សន្តិ​ភាព​ពេញ​លេញ​បរិ​បូណ៏​ ហើយ​បន្ត​ដឹក​នាំ​យ៉ាង​សកម្ម​ខ្លាំង​ក្លា​ ក្នុង​កិច្ច​ដំណើរ​ការ​ស្ដារ​ កសាង​ និង​អភិ​វឌ្ឍន៍​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ដូច​បច្ច​ប្បន្ន​នេះ​ ។ សម្ដេច​ប្រធាន​ព្រឹទ្ធ​សភា​ ក៏​ជា​វីរ​ជន​ស្នេហា​ជាតិ​ដ៏​ឆ្នើម​ ប្រកប​ដោយ​គុណ​ធម៌​ សម្ដេច​បាន​បំពេញ​បេស​កកម្ម​ដ៏​ថ្លៃ​ថ្លា​បម្រើ​ជាតិ​ និង​ប្រជា​ជន​កម្ពុជា​ ដឹក​នាំ​ស្ថាប័ន​នីតិ​ប្បញ្ញត្តិ​កំពូល​របស់​ជាតិ​ ទទួល​បាន​ជោគ​ជ័យ​យ៉ាង​ក្រៃ​លែង​ ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ ក្នុង​ដំណើរ​ការ​ពង្រឹង​នីតិ​រដ្ឋ​ លិទ្ធិ​ប្រជា​ធិប​តេយ្យ​ សេរី​ពហុ​បក្ស​ ការ​គោរព​សិទ្ធិ​មនុស្ស​ ការ​កែ​ទម្រង់​រដ្ឋ​ស៊ី​ជម្រៅ​លើ​គ្រប់​វិស័យ​ និង​ការ​អភិ​វឌ្ឍន៍​កសាង​ជាតិ​មាតុ​ភូមិ​យ៉ាង​ពិត​ប្រាកដ​ ។ ក្នុង​ឋានៈ​ជា​ប្រធាន​ សម្តេច​បាន​ដឹក​នាំ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ដែល​ជា​គណ​បក្ស​ប្រសូត្រ​ចេញ​ពី​ប្រជា​ជន​ ដើម្បី​ប្រជា​ជន​ និង​បំរើ​ប្រជា​ជន​ ទទួល​បាន​នូវ​ការ​ស្រឡាញ់​បោះ​ឆ្នោត​គាំ​ទ្រ​ពី​មហា​ជន​ ពី​ប្រជា​ជន​កម្ពុជា​យ៉ាង​ច្រើន​លើស​លុប​គ្រប់​អាណត្តិ​ គ្រប់​នីតិ​កាល​ទាំង​អស់​ ។ មរណៈ​ភាព​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធ​សភា​ គឺជា​ការ​បាត់​បង់​ឥស្សរ​ជន​ដ៏​ឆ្នើម​របស់​ជាតិ​ នៃ​ប្រជា​ជន​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ទាំង​មូល​ ។ យើង​ខ្ញុំ​ទាំង​អស់​គ្នា ​សូម​ចង់​ចាំ​ទុក​ក្នុង​ក្រអៅ​បេះ​ដូង​ជាប់​ជានិច្ច​នូវ​គុណូ​បក្ការៈ​ដ៏​ថ្លៃ​ថ្លា​មហា​ពលិ​កម្ម​ដ៏​ធំ​ធេង​ និង​ទឹក​ចិត្ត​ស្នេហា​ជាតិ​ដ៏​ស្មោះ​ស្ម័គ្រ​របស់​សម្ដេច​ប្រធាន​ព្រឹទ្ធ​សភា​ ជានិច្ច​និរន្ត​លុះ​អវ​សាន្ត​ ។ ក្នុង​ឱកាស​ដ៏​សែន​ក្រៀម​ក្រំ​នេះ​ តាង​នាម​ក្រុម​ប្រឹក្សា​ខេត្ត​ គណៈ​អភិ​បាល​ខេត្ត​ ថ្នាក់​ដឹក​នាំ​គ្រប់​លំដាប់​ថ្នាក់​ មន្រ្ដី​រាជការ​នៃ​រដ្ឋ​បាល​ខេត្ត​ កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ​ ប្រជា​ពល​រដ្ឋ​ទូ​ទាំង​ខេត្ត​ស្ទឹងត្រែង​ សូម​លំឱន​កាយ​ ឧទ្ទិស​នូវ​កុសល​ផល​បុណ្យ​ អានិ​សង្ឃ​ទាំង​ឡាយ​ ព្រម​ទាំង​វត្ថុ​សាក​សិទ្ធិ​ក្នុង​លោក​ គុណ​ព្រះ​ពុទ្ធ​ ព្រះ​ធម៌​ ព្រះ​សង្ឃ​សូម​ទ្រ​ទ្រង់​វិញ្ញាណ​ក្ខន្ធ​របស់​ សម្ដេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ឹម​ បាន​ចាប់​បដិ​សន្ធិ​ ក្នុង​សុគតិ​ភព​កុំ​បី​ឃ្លាង​ឃ្លាត​ឡើយ​ ។

តមកក៏មានការបង្សុកូល ឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធសម្តេចអគ្គមហាធម្មពោធិសាល ជា សីុម អតីតប្រធានព្រទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងធ្វើការស្មឹងសម្មាតដើម្បីគោរពដល់វិញ្ញាណក្ខន្ធ ដែលប្រារព្ធឡើងនៅសាលាខេត្តស្ទឹងត្រែង។

IMG_2239IMG_2242

IMG_2266IMG_2264IMG_2249IMG_2268IMG_2267IMG_2254IMG_2246IMG_2256IMG_2261IMG_2271IMG_2272IMG_2276IMG_2275IMG_2282IMG_2284






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586