លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុនដឹកនាំក្រុមការងារចុះជួបសមាជិកបក្សនៅតាមមូលដ្ឋាន

Long Vicheth | ឧសភា ១៨, ២០១៧ ៩:៤១ ល្ងាច


លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុន  និងក្រុមការងារ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៧នេះ បានជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាមកពី មកពីភូមិចំនួន២ ស្ថិតក្នុងឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អាណត្តិទី៤ ២០១៨-២០២២ ។

ថ្លែងនៅក្នុងពិធីនោះលោក អ៊ុក ធាវី បានលើកឡើងថា នេះគឺជាការជួបជុំសំណេះសំណាលសួរសុខទុក្ខ និងសម្តែងសេចក្តីស្រឡាញ់រាប់អានការយកចិត្តទុកដាក់ក្នុងការស្វែងយលពីសុខទុក្ខរបសមាជិកបក្សនៅក្នុងមូលដ្ឋាន និង ផ្សព្វផ្សាយពីគោលនយោបាយអភិវឌ្ឍឃុំ-សង្កាត់ទាំង១៣ចំណុចរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អណត្តិទី៤ ២០១៨-២០២២។

លោកបន្តថា៖ ប្រទេសកម្ពុជាធ្លាប់មានសង្គ្រាមរាំរ៉ៃជាយូរលង់មកហើយ ដែលធ្វើឲ្យប្រជាពល​រដ្ឋយើងស្លាប់ បែកបាក់ក្រុមគ្រួសារ និងប្រទេសជាតិរងការបំផ្លិចបំផ្លាញខ្ទេចទ្ទីគ្មានសល់អ្វីឡើយ ដោយសារតែសង្គ្រាមផ្ទៃក្នុងខ្លួនឯងបានកាប់សម្លាប់ប្រជាជនស្លូតត្រង់មិនញញើត​ដៃធ្វើឲ្យប្រទេសធ្លាក់ក្នុងភាពខ្មៅងងឹតគ្មានពន្លឺរយៈ៣ឆ្នាំ ៨ខែ២០ថ្ងៃ នេះក៏ដោយសារតែអ្នកដឹកនាំគ្មានគិតតែ​ពីប្រជាខ្លួនមិនគិតពីសុខទុក​ប្រជា​ពលរដ្ឋ បក្សពួកនិយម ស្ថិតក្រោមភាពល្ងង់ខ្លៅ។

លោក អ៊ុក ធាវី​ បន្តទៀតថា៖ មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលមានស្នាដៃរំដោះប្រទេសជាតិឲ្យរួចផុតពីសង្គ្រាម ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាពរឹងមាំ និងបានកសាងអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ហើយបច្ចុប្បន្ននេះគ្មានគណបក្សណាមានសមត្ថភាពដឹកនាំចង្កូតនាវាកម្ពុជាជំនួស គណបក្សប្រជាជនកម្ពុជាបានឡើយ។

លោកប្រធានក្រុមការងារបញ្ជាក់ថា៖ ដូច្នេះសុំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អដើម្បីចូលរួមថែរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមឲ្យបានរឹងមាំ ហើយមិនត្រូវជឿលើការញុះញង់មួលបង្កាច់ ភូតភរ កុហក បោកប្រាស់ និងការឃោសនាគ្មានមូលដ្ឋានច្បាស់លាស់ពីសំណាកជនអគតិមួយចំនួនដើម្បីបំរើផលប្រយោជន៍នយោបាយ និងបង្កអសេ្ថរភាពក្នុងសង្គមឲ្យសោះ។

ទន្ទឹមនេះលោកប្រធានក្រុមការងារបានអំពាវនាវឲ្យប្រជាពលរដ្ឋត្រូវត្រៀមលក្ខណៈឯកសារបំរើឲ្យការបោះឆ្នោតដែល គ ជ ប បានកំណត់ឲ្យបានគ្រប់ៗគ្នាដើម្បី បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី៤ មិថុនា ឆ្នាំ២០១៧ខាងមុខឲ្យបានគ្រប់ៗគ្នា ដើម្បីបន្តដឹកនាំនិងកសាងអភិវឌ្ឍន៍មូលដ្ឋាន របស់បងប្អូនឲ្យកាន់តែរីកចំរើនឡើងថែមទៀត។

សូមបញ្ជាក់ថា៖ការចុះជួបសំណេះណាលជាមួយប្រជាពលរដ្ឋ សមាជិក សមាជិការគណបក្សប្រជាជននៅមូលដ្ឋាននាពេលធ្វើឡើងក្នុងភូមិចំនួន២ គឺភូមិកំភុន និងភូមិកាតូត ឃុំកំភុន ស្រុកសេសានខេត្តស្ទឹងត្រែង និងមានអ្នកចូលរួមប្រម៉ាណ ៥៤៣នាក់ ស្រី ២៥៨នាក់។






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586