ស្រុក សៀមបូក រៀបចំប្រារព្វខួបអនុស្សាវរីយ៍លើកទី ៦៤ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

Long Vicheth | កក្កដា ៣, ២០១៥ ១១:៤៩ ព្រឹក


ដើម្បីធ្វើអោយសមាជិក សមាជិកាគណបក្ស និងមហាជនជាពិសេស ស្រទាបយុវវ័យ បានយល់ដឹងច្បាស់ អំពីប្រវត្តិ ប្រពៃណី និងស្នាដៃធំៗ ជាប្រវត្តិសាស្រ្ត ដែលគណបក្សប្រជាជនកម្ពុជាសម្រេចបានជូន មាតុភូមិនៅ គ្រប់ដំណាក់កាល  នឹងដើម្បីបង្កើនជំនឿ ចំពោះការដឹកនំារបស់ គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្ត កម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាល។

ស្រុក សៀមបូក បានរៀបចំ ប្រារព្វខួបអនុស្សាវរីយ៍លើកទី ៦៤ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា កាលពី ព្រឹកថ្ងៃទី ០២​ ខែ  កក្កដា ឆ្នំា ២០១៥  ដែលអញ្ជើញចូលរួមជាគណៈអធិបតីពី ឯកឧត្តម ឈាង ឡាក់ សមាជិក គណៈអចិន្រ្តៃនៃគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលរងខេត្ត ឯកឧត្តម យង់ សុវឌ្ឍណា​ អនុប្រធាន ក្រុមការងារខេត្តចុះជួយស្រុកសៀមបូក និងជាអភិបាលរងខេត្តស្ទឺងត្រែង​ ព្រមទំាង ឯកឧត្តម លោក លោកស្រី សមាជិកអចិន្រ្តៃនៃគណៈកម្មាធិការគណបក្សស្រុក លោក លោកស្រីជាសមាជិកគណៈកម្មាធិការគណបក្ស ស្រុក យុវជន និងប្រជាពលរដ្ឋសរុប ប្រមាណជាង ៣០០នាក់ ។

IMG_2485 IMG_2493 IMG_2494 IMG_2497 IMG_2498 IMG_2499 IMG_2501 IMG_2511 IMG_2517IMG_2492

 




ព័ត៌មានថ្មីៗដែលជាប់ពាក់ព័ន្ធ




ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586