ឯកឧត្តម ឡូយ សុផាត ជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត ក្រុម ប្រឹក្សា ឃុំសង្កាត់នៅក្រុងស្ទឹងត្រែង

Long Vicheth | មិនា ៦, ២០១៧ ១០:២០ ព្រឹក


ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិកាកណ្តាល និងជាប្រធានក្រុមការងារចុះជួយខេត្តស្ទឺងត្រែង និងឯកឧត្តម ម៉ុម សារឿន ប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងបានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ក្នុងក្រុងស្ទឹងត្រែង ដើម្បីត្រួតពិនិត្យការអនុវត្តផែនការងារដំណាក់កាលទីមួយស្តីពីកាឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងផ្សព្វផ្សាយអមពីកម្មវិធីការងារដំណាក់កាលទី២សម្រាប់ការបោះជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៤ នៅពេលខាងមុខ។

លោក លី ទីត្យ សមាជិកគណៈអចិន្ត្រៃគណបក្សប្រជាជនកម្ពុជាខេត្ត និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងស្ទឹងត្រែងបានជំរាបអង្គពិធីសំណេះសំណាលអំពីស្ថានភាពទូទៅ និង រចនាសម្ព័ន្ធកាសដឹកនាំរបស់គណបក្សក្រុង សង្កាត់ និងការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់គណបក្សប្រជាកម្ពុជា ពិសេសក្រុងស្ទឹងត្រែងបានទទួលសមិទ្ធផលថ្មីៗជាច្រើន និងផ្លូវបេតុងដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្រុងការធ្វើដំណើរ ម៉្សាងទៀតក្រុងបានអនុវត្តនូវគោលនយោ​បាយ​របស់រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ធ្វើឲ្យក្រុងស្ទឹងត្រែងរក្សាបាននូវស្ថេរភាព សុខសុវត្តិភាពជូនប្រជាជនបានប្រកបដោយជោគជ័យ។

ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តបានក្រើនរំលឹកឲ្យគណបក្សគ្រប់ផ្នែកត្រូវបន្តពង្រឹងពង្រីកកាធ្វើអំពើរល្អរបស់គណបក្ស និងជំរុញកាត់បន្ថយភាពអសកម្មរបស់មន្ត្រីបក្ស និងសមត្ថកិច្ចពាក់ព័ន្ធនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ហើយត្រូវដោះស្រាយរាល់សំនូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ក្នុងការអនុវត្តការងារសំខាន់ៗចាំបាច់បំផុតរបស់គណបក្សក្រុង បក្សសង្កាត់ សំរេចបានជោគជ័យក្នុងការចុះបញ្ជីគណប្សនយោបាយឈរឈ្មោះបោះឆ្នោត និងបានជូនឈ្មោះបេក្ខជនទៅគណៈកម្មាធិការខេត្តរៀបចំការបោះឆ្នោតស្របតាមនិតិវិធីដែលកំណត់ដោយ គជប។ ជាពិសេសក្រុងនិងសង្កាត់ទាំងអស់បានយកចិត្តទុកដាក់ដល់ការគ្រប់គ្រងសមាជិកក្រុមប្រឹក្សា សង្កាត់ ដោះស្រាយនូវរាល៉គ្រប់បញ្ហាដែលកើតមាននិង​បានបោះឆ្នោតស្ទង់មតិក្នុងការជ្រើសបេក្ខជនសម្រាប់ការឈរឈ្មោះក្រុមប្រឹក្សា ឃុំ សង្កាត់បានប្រកបដោយជោគជ័យ។

ឯកឧត្តមបានផ្តាំផ្ញើឲ្យមន្ត្រីបក្សទាំងអស់ផ្សព្វផ្សាយនូវកម្មវិធីនយោបាយនិងតួនាទីប្រវត្តិសាស្ត្រដោយលើកបង្ហាញពីសមិទ្ធផលនានា ស្នាដៃធំៗ របស់គណបក្សក្នុងបុព្វហេតុការពារ កសាង អភិវឌ្ឍន៍ប្រទេសជាតិពីដំណាក់កាលមួយទៅដំណាក់កាលមួយ ពិសេសត្រូវបន្តអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងបន្តរក្សាសុខ សុវត្តិភាព ស្ថេរភាព សណ្តាប់ធ្នាប់សាធារណៈ សន្តិសុខសង្គមឲ្យបានរឺងមាំ និងបន្តអនុវត្តគោលនយោបាយភូមិឃុំ មានសុវត្តិភាពឲ្យមានប្រសិទ្ធភាព និងគុណភាពខ្ពស់។






ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង

ភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង

សារអេឡិចត្រូនិច : cppstungtreng@gmail.com, គេហទំព័រ :www.stungtreng.org.kh Phone: 097 74 72 777, 010 74 74 74, 012934586