ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងជាប្រធានគណៈកម្មាការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ការអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺCOVID-19 ដែលកំពុងរីករាលដាលជាសកល។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តស្ទឹងត្រែងនាព្រឹកថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០២០ ដោយមានវត្តមាន ចូលរួមពីសំណាក់ ឯកឧត្តមឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលក្រុងស្រុក និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តចូលរួម។
ឯកឧត្តម ម៉ុម សារឿន អភិបាខេត្តស្ទឹងត្រែងនិងជាប្រធានគណៈកម្មការប្រយុទ្ធនិងជំងឺឆ្លងCOVID-19 ខេត្តបានឲ្យដឹងថា រហូតមកដល់ពេលនេះខេត្តស្ទឹងត្រែងពុំទាន់រកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩នៅឡើយ ខណៈជំងឺនេះកុំបន្តរីករាលដាលជាសកលនិងមានការកើនឡើងបន្តិចបន្តួចនៅតាមរាជធានីខេត្តមួយចំនួនទូទាំងព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបន្តថា ដោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបង្កើតគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺឆ្លងCovid-19 ដើម្បីដឹកនាំ និងធ្វើសកម្មភាពប្រយុទ្ធនឹងជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។ ឯកឧត្តមបន្ថែមថាអាជ្ញាធរខេត្តស្ទឹងត្រែងបានខិតខំប្រឹងប្រែងយ៉ាងសកម្ម ចូលរួមជាមួយរាជរដ្ឋាភិបាល នឹងបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវរាល់សេចក្តីណែនាំរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ជាពិសេសបានចុះធ្វើការផ្សព្វផ្សាយ អប់រំផ្ទាល់ជាមួយប្រជាពលរដ្ឋតាមមូលដ្ឋាន និងបានចុះធ្វើការស្រាវជ្រាវ ស្វែងរករាល់ជនដែលបានសង្ស័យថាមានជំងឺកូវីត១៩ ទាំងប្រជាពលរដ្ឋមកក្រៅប្រទេស ក្រៅខេត្ត ជនបរទេសនានា ដើម្បីរក្សាទុកដោយឡែករយៈពេល១៤ថ្ងៃ និងនាំយកកំហាក់ទៅពិនិត្យស្វែងរកជំងឺកូវីត១៩។
ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងនិងជាប្រធានគណៈកម្មាការផែនការវិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានមានប្រសាសន៍ សាទរចំពោះរដ្ឋបាលខេត្តរួមទាំងអ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាល់ជំងឺកូវីដ១៩ ព្រមទាំងបានអនុវត្តយ៉ាងខ្ចប់ខ្ចួននូវរាល់សេចក្តីណែនាំនិងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រឹងប្រែងទប់ស្កាត់កុំឲ្យមានការីករាលដាលជំងឺកូវីដ១៩ តាមសហគមន៍នានា។
ឯកឧត្តម ឡូយ សុផាត មានប្រសាសន៍ជំងឺកូវីដ១៩ ជាប្រភេទជំងឺកាចសាហាវមួយដែលបាននិងកំពុងធ្វើឲ្យពិភពលោកមានការព្រួយបារម្ភ ព្រោះជំងឺនេះមិនទាន់ថ្នាំព្យាបាលជាក់លាក់នៅឡើយទេ ។ ដូចនេះជៀសវៀងការឆ្លងមកដល់ប្រជាពលរដ្ឋ សហគម ក្រុមគ្រួសារ របស់យើង មានតែយើងនាំចូលរួមទប់ស្កាត់ តាមរយៈអនាម័យខ្លួនប្រាណ ពាក់ម៉ាស់ការពារ លាងសម្អាត់ដៃនិងសាប៊ូគ្រប់ពេលវេលា។ដោយឡែកសម្រាប់រដ្ឋបាលខេត្ត កងកម្លាំងប្រដាប់ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការអនុវត្តសេចក្តីណែនាំ របស់រាជរដ្ឋាភិបាលជាបន្តទៀតរហូតជំងឺកូវីដ១៩ មានភាពស្ងប់ស្ងាត់។
ឆ្លៀតឱកាសដឹកនាំកិច្ចប្រជុំនេះដែរ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង បាននាំយកសម្ភារៈមួយចំនួនចែកជូនដល់ ចែកជូន ដល់សាលា ក្រុង ស្រុក ស្នងការដ្ឋាននគរ បាលខេត្ត និងកងរាជ អាវុធហត្ថខេត្តរួមមានសាប៊ូ 6 កេះស្មើ 864 ដុំ ម៉ាស់ 40 ដុំ ស្មលនិង 2000 ម៉ាស់ ។និងសំភារះ របស់ឯក ឧត្តម ម៉ុម សារឿន អភិបាលខេត្ត មានម៉ាស់ ចំនួន 2000 ម៉ាស់ ដើម្បីជួយសំរួលដល់ការងារវិធានការទប់ស្កាត់និងការពារជំងឺ កូវិដ19 ។