អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង សំណេះសំណាល ជាមួយកម្មករ ក្រុមហ៊ុន អង្គរបាណាណា នៃទិវាពលកម្ម អន្តរជាតិ។


អ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង សំណេះសំណាល ជាមួយកម្មករ ក្រុមហ៊ុន អង្គរបាណាណា នៃទិវាពលកម្ម អន្តរជាតិ។

(ស្ទឹងត្រែង)ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ទិវាពលកម្មអន្តរជាតិ០១ ឧសភា លើក ទី១៣៤ ក្រោមប្រធានបទ សន្តិភាព និងការងារសមរម្យ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ធ្វើ ការសំណេះសំណាលជាមួយកម្មករ កម្មការីនី ក្នុងក្រុមហ៊ុន ដាំចេក អង្គរ បាណា ណា ។

ឈ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈ អភិបាលខេត្ត បានអានខ្លឹមសារទាំងស្រុង នូវសារលិខិតរបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៃខួប អនុស្សាវរីយ៍លើកទី១៣៤ទិវាពលកម្មអន្តរជាតិ០១ ឧសភា ។


អ្នកតំណាងរាស្រ្ត មណ្ឌលស្ទឹងត្រែង បានមានប្រសាសន៍សំណេះសំណាល និងផ្តាំផ្ញើដល់បង ប្អូនកម្មករ កម្មការីនី និយោជិក និងនិយោជក ទាំងអស់សូម មានការប្រុងប្រយ័ត្ត រក្សាអនាម័យខ្ពស់ និងអនុវត្តតាមវិធានការការពាររបស់ ក្រសួងសុខាភិបាល ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនូវជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះឯកឧត្តម អ្នកតំណាងរាស្រ្ត បាន អំពាវនាវដល់និយោជក និងម្ចាស់សហគ្រាសនានា សូមមេត្តាពង្រឹងភាព ស្និទ្ធ ស្នាល ជាមួយនិយោជិត កម្មករ និងយកចិត្តទុកដាក់ដល់សុខុមាលភាព និងសុវត្ថិភាពរបស់កម្មករ ព្រោះ ភាពជោគជ័យរបស់ក្រុមហ៊ុនពិតជាត្រូវតែផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ កម្មករ។
គូសបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង មានក្រុមហ៊ុន សហគ្រាស សេវាកម្សាន្ត ចំនូន១៤០ គ្រឹះស្ថានដែលកំពុងប្រើប្រាស់កម្មករ ប្រមាណជាង៣ពាន់ ៣៥៥នាក់ ក្នុងនោះ មានជនបរទេស ១៨១នាក់ ត្រូវបានពន្យាការងារ។
ដោយឡែក កម្មករនិយោជិត ដែលកំពុងបំរើការងារនៅក្នុងក្រុមហ៊ុន « ធី ប៊ី វាយ ប៊ី អង្គរបាណាណា »នេះ គឺមានមានប្រមាណ ២០០នាក់។ ហើយក្រុមការងារ បានចុះណែនាំដល់ម្ចាស់ក្រុមហ៊ុន និងសហគ្រាសនីមួយៗ ឲ្យអនុវត្តន៍ នូវសារាចរ ណែនាំរបស់ក្រសួង ដើម្បីជួយពលរដ្ឋ ដែលមានអាជីពជាកម្មករ អោយមាន ជីវភាពល្អប្រសើរ ទោះបីថា បច្ចុប្បន្ននេះ ពិភពលោកទាំងមូលកំពុង រងការរាត ត្បាតពីជំងឺកូវីដ១៩ យ៉ាងណាក៏ដោយ៕

?