គណបក្សប្រជាជនកម្ពុជាឃុំកំភុនសូត្រមន្ត ដាក់ឲ្យប្រើប្រាស់អគារស្នាក់ការគណបក្សឃុំដែលទើបសាងសង់រួចរាល់


អត្ថបទ: វីន ភារម្យ
(ស្ទឹងត្រែង): នារសៀលថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ នៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកំភុន ស្រុកសេសាន បានរៀបចំពិធីសូត្រមន្ត ដើម្បីដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់គណបក្សឃុំ ដែលទើបសាងសង់រួចរាល់កាលពីពេលថ្មីៗនេះ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស្វាយ សំអ៊ាង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តស្ទឹងត្រែង ឯកឧត្តម អ៊ុក ធាវីសមាជិកអចិន្ត្រៃគណកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងនិងជាប្រធានក្រុមការងារចុះជួយឃុំកំភុន និងមានការចូលរួមពីលោក លោកស្រី ប្រធាន អនុប្រធាន គណបក្សស្រុក ឃុំ និងសមាជិក សមាជិកាប្រធាន អនុប្រធានក្រុមគណបក្សប្រជាជនកម្ពុជាមកពីភូមិទាំង៤នៃឃុំកំភុនផងដែរ។

លោក សុវណ្ណ ពិសេដ្ឋ ប្រធាគណៈកម្មាធិការគណបក្សស្រុកសេសាន បានឲ្យដឹងថា អគារស្នាក់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាអគារគណបក្សប្រជាជនកម្ពុជាឃុំកំភុន ដែលបានសូត្រមន្តដាក់ឲ្យប្រើប្រាស់នាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេច វិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណៈកម្មាធិការគណ បក្សប្រជាជនកម្ពុជា និងជាប្រធានគណៈប្រចាំការ និងលោកជំទាវ ។

លោកបន្តថាអគារនេះមានទំហំ ៦ម៉ែត្រ x ៩ ម៉ែត្រ x 2,5 វេរង៉់ដា និងមានសម្ភារះមួយចំនួនទៀតដូចជាតុធ្វើការ តុប្រជុំ និងកៅអីសម្រាប់អង្កុយធ្វើការនិងប្រជុំផងដែរ។

ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងបានមានប្រសាសន៍ថ្លែងអំណរគុណដល់សម្តេចវិបុសសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានផ្តល់អំណោយជាអាគារស្នាក់ការគណបក្សឃុំរួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការក្នុងស្នាក់ការបក្សឃុំ។

ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជានិយាយជារួមនិងខេត្តស្ទឹងត្រែងមានភាពរីកចំរើនជាបន្តបន្ទាប់ ជាក់ស្តែងយើងមើលឃើញពីសមិទ្ធផលសំខាន់ដែលបានកើតឡើងក្នុងមូលដ្ឋាន រួមទាំងផ្លូវស្ពានធំឆ្លងកាត់ទន្លេ ដោយតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តផ្សេងៗទៀត។

ឯកឧត្តមបន្តថាដោយសារមានការគិតគូរនិងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជាបានបង្ករលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរនិងមានសុខសន្តិភាព សន្តាប់ធ្នាប់ដល់ប្រជាជនកម្ពុជាគ្រប់រូប។

ជាមួយគ្នានេះឯកឧត្តមបានពន្យល់ដល់សមាជិកសមាជិការគណបក្សឲ្យយល់ពីតំលៃនៃសន្តិភាព និងរួមគ្នាថែរក្សាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាជនក៏មានសិទ្ធិរស់រៀនមានជីវិត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានប្រគល់នៅ ថវិកាដែលជាថវិកាផ្ទាល់របស់ឯកឧត្តម ចំនួន ៥០០ ដុល្លារ ដល់គណបក្សឃុំកំភុន ដើម្បីចាត់ចែងក្នុងគណបក្ស ផងដែរ ។ នឹងផ្តល់ជូននៅ ថវិកា ១០ លានរៀលដល់ គណបក្សឃុំ សាមឃួយ ក្នុងដំំណើរការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំ សាមឃួយ ។