គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំភ្លុក រៀបចំពិធីសូត្រមន្ត ឡើងអគា ស្នាកការ
ខេត្តស្ទឹងត្រែង៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំភ្លុក ស្រុកសេសាន បានរៀបចំពិធីសូត្រមន្ត ដើម្បីដាក់ឲ្យប្រើប្រាស់នូវអគារស្នាក់គណបក្សឃុំ ដែលទើបសាងសង់រួចរាល់។
ពិធីសូត្រមន្ត បានប្រព្រឹត្តទៅ នារសៀលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតី ឯកឧត្តម ញែម សារី សមាជិកគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង តំណាងដ៏ ខ្ពង់ខ្ពស់ ឯកឧត្តម ស្វាយ សំអ៊ាង , លោក ប៉ាង ប៉េង ប្រធានក្រុមការចុះជួយគណបក្សប្រជាជន កម្ពុជា ឃុំភ្លុក និងមានការចូលរួមពីសមាជិក សមាជិកា គណបក្សឃុំ។
បន្ទាប់ពីការសូត្រមន្ត ឯកឧត្តម ញែម សារី បានសំណេះសំណាលជាមួយសមាជិក នៃ គណបក្សឃុំភ្លុក ដោយលើកឡើងថា៖ អគារស្នាក់គណបក្សប្រជាជនកម្ពុជាបានឲ្យដឹងថាអគារគណបក្សប្រជាជនកម្ពុជាឃុំកំភុន ដែលបានសូត្រមន្តដាក់ឲ្យប្រើប្រាស់នាពេលនេះជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងលោកជំទាវ។
លោក ញែម សារី មានប្រសាសន៍បន្ត ថ្លែងអំណរគុណដល់សម្តេចវិបុសសេនាភក្តី សាយ ឈុំ និងលោកជំទាវ ដែលបានផ្តល់អំណោយជាអាគារស្នាក់ការគណបក្សឃុំរួមទាំងសម្ភារៈប្រើប្រាស់មួយចំនួនសម្រាប់បម្រើការក្នុងស្នាក់ការបក្សឃុំ។
ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសការដឹកនាំចង្អុលបង្ហាញណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានធ្វើឲ្យប្រទេសកម្ពុជានិយាយជារួមនិងខេត្តស្ទឹងត្រែងមានភាពរីកចំរើនជាបន្តបន្ទាប់ មានហេដ្ឋារចនា សម្ព័ន្ធ ខ្វាត់ខ្វែង តភ្ជាប់ពីទីក្រុង ទីជនបទ និងតភ្ជាប់ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តនានា ដោយសារមានការគិតគូរនិងអភិវឌ្ឍន៍របស់គណបក្សប្រជាជនកម្ពុជាបានបង្ករលក្ខណៈងាយស្រួល ដល់ ប្រជាពលរដ្ឋក្នុងការរស់នៅ ប្រជាជនមានជីវភាពល្អប្រសើរ និងមានសុខសន្តិភាព សន្តាប់ធ្នាប់ដល់ប្រជាជនកម្ពុជាគ្រប់រូប។
ជាមួយគ្នានេះឯកឧត្តមបានពន្យល់ដល់សមាជិកសមាជិការគណបក្សឲ្យយល់ពីតំលៃនៃសន្តិភាព និងរួមគ្នាថែរក្សាឲ្យបានល្អគង់វង្ស ព្រោះមានតែសន្តិភាពនេះដែលធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់វិស័យ។
ឯកឧត្តម ញែម សារី បានបញ្ជាក់ផងដែលថា ក្នុងពិធីក្រុងពាលី ដើម្បីសាងសង់អគា ស្នាក់ការគណបក្សប្រជាជនឃុំភ្លុក កាលពីដើមឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង បានឧបត្ថម្ភ ជា ថវិកា ចំនួន៥លានរៀលផងដែរ៕