ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំប្រជុំគណៈបញ្ជាករឯកភាព ដើម្បីពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សង្គម និងណែនាំពីវិធានការក្នុងកាបង្កា និងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំជូត ទោស័ក ព.ស២៥៦៤ដែលនិងឈានចូលមកដល់នាពេលខាងមុខនេះ ដែលការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រធានមន្ទីរអង្គភាពដែលពាក់ព័ន្ធក្នុងខេត្ត។
លោក ចៅ មុន្នីរ៉ា នាយករដ្ឋបាលខេត្តស្ទឹងត្រែងបានអោយដឹងថា៖ដោយយោងតាមសេចក្តីណែនាំលេខ០១០/២០ ស.ណ.ន របស់រដ្ឋបាលខេត្តស្ទឹងត្រែង បានធ្វើកាណែនាំនូវវិធានការមួយចំនួនដល់ប្រជាពលរដ្ឋដាច់ខាតមិនអោយមានការជួបជុំសាសនាគ្រប់ប្រភេទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះត្រូវផ្អាក់និងហាមឃាត់នូវការជួបជុំលេងល្បែងប្រជាប្រិយ កាពិសារគ្រឿងស្រវឹង កាចាក់បាស់រាំកម្សាន្តនៅតាមផ្ទះ កម្សាន្តនៅតាមគ្រប់វត្តអារាម និងរមណីយដ្ឋានទេសចរណ៏នានាក្នុងខេត្ត ដោយប្រជាពលរដ្ឋត្រូវចូលឆ្នាំនៅតាមគេហដ្ឋានរៀងៗខ្លួន តាមគ្រួសារនីមួយៗ ចំពោះកិច្ចតាមប្រពៃណីដែលយកចង្ហាន់និងទេយ្យវត្ថុប្រគេនព្រះសង្ឃនៅតាមវត្តអារ៉ាម អាចធ្វើតាមគ្រួសារនីមួយៗតែមិនអនុញ្ញាតអោយប្រមូលផ្តុំមនុស្សច្រើនឡើយ។
ក្នុងឱកាសនោះដែរឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានមានប្រសាសន៏ថា ដើម្បីចូលរួមអនុវត្តនូវការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិអោយមានប្រសិទ្ធិភាព ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ស្នងការនគរបាលខេត្ត បញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងស្រុកត្រូវរៀបចំផែនការរួមគ្នាក្នុងការពារសន្តិសុខ សណ្តាប់ធ្នាប់ បែងចែកកំលាំងតាមដាននិងហាមមិនអោយមានកាជួបជុំនៅតាមវត្តអារាម តំបន់ទេសចរណ៏នាៗ ជាពិសេសធ្វើការណែនាំដល់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានអោយសម្អាតគេហដ្ឋាន ធ្វើអនាម័យជាប្រចាំនិងដាក់ខ្លួនអោយនៅដាច់ដោយឡែករយះពេល១៤ថ្ងៃតាមការណែនាំរបស់ក្រសួងសុខាភិបាលសម្រាប់បងប្អូនឬសមាជិកគ្រួសារដែលទើបមកពីក្រៅប្រទេស។