ប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ ចូលមកខេត្តស្ទឹងត្រែងចំនួន ៥នាក់ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក


ប្រជាពលរដ្ឋជាអ្នករស់នៅក្នុងខេត្តស្ទឹងត្រែងចំនួន៥នាក់ ដែលទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានរថយន្តរបស់កងខេមរៈភូមិន្ទដឹងមកដល់ទីរួមខេត្តកាលពីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០នេះ ។

បើតាមរបាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បានអោយដឹងថា  ប្រជាពលរដ្ឋ ដែលទើបត្រឡប់មកពីប្រទេសថៃទាំង៥នាក់នេះ ត្រូវបានរៀបចំឲ្យស្នាក់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ នៅសណ្ឋាគារសេកុងស្តា ដែលបានរៀបចំដោយរដ្ឋបាលខេត្តស្ទឹងត្រែង។

សូមបញ្ជាក់ថា ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ជាពិសេសការវិលត្រឡប់របស់ប្រជាពលរដ្ឋពីបរទេស ចូលមកខេត្តស្ទឹងត្រែង រដ្ឋបាលខេត្ត បានរៀបចំទីតាំងអគារ ០៣កន្លែង ដែលបំពាក់ដោយគ្រឿងបរិក្ខារសមរម្យ សម្រាប់ទទួលប្រជាពលរដ្ឋទាំងនោះស្នាក់នៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។