ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តបុព្វតាយារាម(ហៅវត្តច្រប់)


ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្ត និងថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ អញ្ជើញកាន់បិណ្ឌវេនទី៩ នៅវត្តបុព្វតាយារាម(ហៅវត្តច្រប់)

============================
(ស្ទឹងត្រែង)នាព្រឹកថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ១១ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមក្នុងពិធីកាន់វេនទី៩ នៃពិធីបុណ្យបិណ្ឌ ភ្ជុំបិណ្ឌ និងបាននាំយក បច្ច័យទេយ្យវត្ថុ និងគ្រឿងឧបភោគ បរិភោគ ទៅប្រគេនព្រះសង្ឃគង់ នៅវត្តបុព្វតាយារាម(ហៅវត្តច្រប់)ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន។

ពិធីបុណ្យកាន់បិណ្ឌនេះមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ភ្ញៀវកិត្តិយស និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើននាក់បានចូលរួម។

ពិធីបុណ្យកាន់បិណ្ឌ ឬដាក់បិណ្ឌ ឬកាន់វេន នៃបុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យដ៏ធំមួយ ក្នុង ចំណោមពិធី បុណ្យធំៗជាច្រើន ដែលជាប្រពៃ ណីទំនៀមទម្លាប់របស់ខ្មែរតាំងពីយូរលង់មកហើយ ។ បុណ្យនេះមានពុទ្ធសាសនិកជនកម្ពុជា ជាង ៨០% គោរពប្រតិបត្តិ និងនាំគ្នាប្រារព្ធធ្វើឡើងមិនដែលអាក់ខានឡើយ គឺចាប់ ពីថ្ងៃ១រោច ដល់ថ្ងៃ១៥ ខែភទ្របទ មានរយៈ ពេល ១៥ ថ្ងៃ ដែលយើងហៅថា បិណ្ឌទី ១ បិណ្ឌទី២ រហូតដល់បិណ្ឌទី១៤ និងថ្ងៃបញ្ចប់គឺជាថ្ងៃភ្ជុំបិណ្ឌ ( ប្រជុំបិណ្ឌ )ក្នុងមួយឆ្នាំៗថ្នាក់ដឹកនាំ រដ្ឋបាលខេត្តស្ទឹងត្រែង តែងតែប្រារព្ធកាន់បិណ្ឌ ភ្ជុំបិណ្ឌនេះ ដើម្បីឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធបុព្វបុរសបុព្វការីជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតក្នុងបុព្វហេតុការ ពារជាតិមាតុ ភូមិ និងដួងវិញ្ញាណក្ខន្ធបុព្វការីជន មានជីដូនជីតាញាតិការ ៧ សណ្តានដែលបានធ្វើមរណកា ល ទៅហើយនោះ ។

គួរបញ្ជាក់ផងដែរ នៅក្នុងពិធីកាន់បិណ្ឌទី៩ នេះ សទ្ធាជ្រះថ្លារបស់ឯកឧត្តម និងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ រួមជាមួយទពុទ្ធ បរិស័ទ ញាតិមិត្ត បងប្អូន ជិតឆ្ងាយ បានរួមគ្នាប្រគេនបច្ច័យ ដាក់ជើងបិណ្ឌទុកកសាង សមិទ្ធិផល ជាបន្តនៅក្នុងវត្តបុព្វតាយារាម(ហៅវត្តច្រប់)ចំនួន ៣.១៧០.០០០រៀល និង២០០ដុល្លារ៕